Font Khmer Android

អ្នកអាន: Unknown | Sunday, April 07, 2013 |



វិធីតម្លើងភាសា​ខ្មែរ​ដាក់​ HTC One X



សួស្តី! ថ្ងៃនេះខ្ញុំសូមណែនាំពីរបៀបតម្លើងភាសាខ្មែរដាក់ទូរស័ព្ទ One X ដែលជាទូរស័ព្ទប្រចាំឆ្នាំរបស់ HTC។ វាទើបតែចេញលក់នៅអំឡុងដើមត្រីមាសទី២ ហើយបានទទួលការពេញនិយមគួឲ្យកត់សំគាល់។ វាមិនត្រឹមតែអាចមើលបានតែក្នុង browser នោះទេ តែវាអាចប្រើប្រាស់បានគ្រប់ទីកន្លែងតែម្តង។
របៀបតម្លើងមានដូចតទៅ៖
  1. ទូរស័ព្ទត្រូវតែ unlock bootloader
  2. បានតម្លើង recovery រួចរាល់
  3. ទាញយក flastboot-tool រួចពន្លា
  4. ទាញយក ROM : OneX-Khmer.zip
  5. ចំម្លង OneX-Khmer.zip ដាក់ចូលក្នុងទូរស័ព្ទ
  6. បើក install-boot.bat ដែលមានក្នុង flastboot-tool រួចធ្វើតាមការណែនាំ
  7. ចូលទៅ recovery តាមរយៈ bootloader
  8. wipe data ទាំងអស់ចោលសិន
  9. ជ្រើសរើសយក flast zip from sdcard
  10. ជ្រើសយក flastboot-tool
  11. ចុច yes
  12. ហើយ reboot ជាការស្រេច
  13. ចំលង Gapp សំរាប់ JB ហើយ flash ម្តងទៀតជាការស្រេច!

=============================================================



How Root Samsung Galaxy Note N7000 Android 4.0.3 United Kingdom (CPW) Stock Rom)




នេះជាStock Rom (Original Rom From Samsung) ICS 4.0.3 របស់Samsung Galaxy Note N7000! ដែលជាStock Romរបស់អាមេរិច(United Kingdom)!
សំរាប់អ្នកដែលចង់ដំឡើងជំនាន់ Samsung Galaxy Note N7000​របស់ខ្លួនទៅកាន់ICS 4.0.3!
សូមDownload Rom នៅទីនេះ រួចFlashតាម Ordin ជាការស្រេច

វិធី root Galaxy Note ICS Stock

ទើប​តែ​ចេញ​មក​ថ្មីៗ​ក្តៅ​មិន​ទាន់​បាន​មួយ​អាទិត្យ​ផង​ពេល​នេះ​ICS  Stock ROM របស់ Galaxy Note អាច​ root បាន​ដោយ​គ្មាន​បញ្ហា។ នេះ​អាច​ជា​ការ​ឆ្លើយ​តប​ជា​ដំណោះ​ស្រាយ​មួយ​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ ស្វែង​រក​អ្វី​ដែល​ថ្មី ហើយ​រីក​រាយ​នឹង​ការ​កែ​ប្រែ​។ មាន​វិធី​ជា​ច្រើន​ដែល​មិត្ង​អ្នក​ប្រើ​ប្រាស់ Galaxy Note បាន​សាក​ល្បង​តែ​ភាគ​ច្រើន​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​សោះ។
ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​វា​នឹង​អាច​ប្រើ​ បាន​នោះ ហើយ​គឺ​មាន​តែ​ការ​សាក​ល្បង​នោះ​ទេ​ដែល​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​យល់​ ច្បាស់​ទៅ​ទៀត។ វា​ប្រើ​សំរាប់ ROM ដែល​លេច​ធ្លាយ​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​ថ្មីៗ​នេះ​ហើយ​ មនុស្ស​ជា​ច្រើន​បាន​សាក​ល្បង​ថា​អាច​ប្រើ​បាន​យ៉ាង​ងាយស្រួល។មុន​នឹង​ អនុវត្ត​ត្រូវ​ទាញ​យក​ឯកសារ​​ខាង​ក្រោម​ជា​មុន​សិន៖
-CWM.zip
-SU-Busybox-Installer.zip
-SU-Uninstaller-signed.zip


បន្ទាប់​មក​សូម​អនុវត្ថ​នូវ​ជំហ៊ាន​ប្រតិបត្តិ​ខាងក្រោម​៖
  1. ទាញ​យក​ឯកសារ​ទាំង​អស់​មក​ដាក់​ក្នុង sdcard
  2. boot ចូល​ទៅ​ក្នុង recovery
  3. ជ្រើ​យក apply update from external storage
  4. boot ចូល​ recovery ម្តង​ទៀត
  5. ប្រើ​ដៃ​សំរាប់បញ្ជាម្តង
  6. ជ្រើស​យក CWM.zip ហើយ​រង់​ចាំ​រហូវ​ដល់ CWM recovery លេច​ចេញ​មក (នេះ​ជា​ Touch Recovery)
  7. ជ្រើសយក Install Zip from sdcard ឬ external SD
  8. ជ្រើ​យក  SU-Busybox-Installer.zip ហើយ​តម្លើង​វា
  9. ចុង​ក្រោយ​គឺ reboot នោះ​ទូរស័ព្ទ​នឹង​ root បាន​ហើយ
  10. សំរាប់ SU-Uninstaller-Signed.zip​គឺ​ប្រើ​សំរាប់ unroot មក​វិញ ចំពោះ​របៀប​ប្រើ​វិញ​គឺ​គ្រាន់​តែ​ flash ដូច​ជា​វិធីខាងលើ​ជា​កាស្រេច

Note:soure cambodroid.com


FULL KHMER ROM FOR SGN N7000 WITH STOCK LAUNCHER

Note: Need to root the phone and install CWM recovery
- Download the file: http://www.wuala.com/kokpenh/SGN%204.0.3%20KHMER/
- Copy to SD card
- Flash with CWM recovery
- Done Ejoy with Full R/W for SGN N7000 ICS 4.0.3

============================================================


    

វិធីroot Motorola Droid Razr (How to root Motorola Droid Razr)

source from cambodroid
ពិតជាថ្មីទៀតហើយជាមួយការ root ជាទូរស័ព្ទ Anroid ចេញចុងក្រោយបំផុតរបស់ Motorola ក្រោយពេល ដែលក្រុមហ៊ុននេះត្រូវ​បាន Google Inc បានទិញយកថ្មីៗនេះ។ វិធីroot របស់វាគឺពិតជាងាយស្រួល មែនទែនសំរាប់ តែជាដំបូង​តំរូវ​ឲ្យមាន ឯកសារ​ចាំបាច់​សិនគឺ
  1. ក្រោយ​ពេល​ទាញ​យក​បានឯកសារ​ទាំង​ពីរ​ហើយ យើង​ត្រូវ​បើក USB Debugging Mode ក្នុង​ Settings > Applications > Development
  2. ភ្ជាប់ ទូរស័ព្ទទៅកាន់ គណិតូបករណ៍(Computer) តាមរយៈ USB ហើយជ្រើសយក Charge Only (ក្នុងទូរស័ព្ទ)។
  3. ពន្លាឯកសារ DooMLoRD_v2_ROOT-zergRush-busybox-su.zip ដាក់ក្នុងថតណា​មួយ។
  4. បកឯកសារមួយឈ្មោះថា “runme.bat” ពេលនោះ វានឹង root ដោយស្វ័យប្រវិត្ត បើសិនជា ធ្វើ​ដូច​ជំហ៊ាន​ដូច​បាន​ប្រាប់។

វិធីតំលើងពុម្ពអក្សខ្មែរ​ងាយៗលើ​ Android



វិធី ​ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​តំលើង​ពុម្ពអក្សរ​ជា​ទូទៅ​សំរាប់​ទូរស័ព្ទ ដែល​អាច​តំលើង​បាន។ មុន​នឹង​តំលើង​បាន ចាំ​បាច់​ត្រូវ​តែ Root ទូរស័ព្ទ ជាមុន​សិន។ ក្រោយ​មក​ត្រូវ​តំលើង​ Recovery mode (ClockWorkMode ឬ xRecovery ឬអ្វីផ្សេង​ទៀត​ដែល​ត្រូវ​ជា​មួយ ទូរស័ព្ទ របស់​អ្នក)។



មិន​មាន​ទូរស័ព្ទ​ច្រើន​ទេ​ដែល​អាច​ប្រើ​ប្រាស់​ភាសារ​ខ្មែរ​បាន។ សូម​មើលបញ្ជិ​ខាង​ក្រោម៖
  • LG Optimus 2X – MIUI and Cyanogenmod 7.1
  • HTC HD2 MiUi Base On Android 2.3.5
  • HTC My Touch 4G – MIUI
  • Sony Ericsson Xperia X8/W8 – CM7.1
  • Samsung Nexus S – MIUI
  • HTC Nexus One – Stock ROM (The first stock ROM support)
  • Samsung Galaxy S – MIUI
  • Samsung Galaxy S II – MIUI
ដោយ ​សារ​ render engine វា​ត្រូវ​បាន​តែ​តាម​ប្រភេទ ​CPU ទូរស័ព្ទ​តែ​ប្រភេទ ARMv7-a និង ARMv6-vfp។ ដើម្បី​ដឹង​ថា​ CPU ជា​ប្រភេទ​អ្វី​នោះ​ សូម​ទាញ​យក កម្មវិធី Quadrant ពីផ្សារ​តាម តំណរ https://market.android.com/details?id=com.aurorasoftworks.quadrant.ui.standard&feature=search_result

  • សំរាប់ Android 2.3 ជាមូយនឹង  ARMv7-a សូមទាញយក : http://adf.ly/3pj5h
  • សំរាប់ Android 2.3 ជាមូយនឹង  armv6-vfp សូមទាញយក : http://adf.ly/3pj8G

សំរាប់ CyanogenModដែល​ប្រើ 2.3​នោះ​សូម​ទាញយក៖

វិធីធ្វើយ៉ាងងាយ៖
  1. មុន​នឹង​តំលើង​ភាសារ​ខ្មែរ ដាក់​នោះ​សូម back up នៅ​ក្នុង Recovery ជាមុន​សិន ដើម្បី​កាពារ​ បើ​សិន​ជា​ដាក់​មិន​ត្រូវ​
  2. ចំលង​ឯកសារ​ដែល​ដែលបាន​​ download ដាក់​ចូល​ក្នុង​ root នែ​ SDCard (មិន​ដាក់​ក្នុង Directory ណាទាំងអស់)
  3. សូម​ចូល​ទៅ​ Recovery mode ទៅ​តាម​ទូរស័ព្ទ​នីមួយៗ
  4. ជ្រើ​សយក Flash zip from SDcard
  5. រើស​យក flash file ដែល​បាន​ download ពី sdcard
  6. យល់ព្រម flash ក្រោម​មក​ចុច ប៊ូតុង back ទៅកាន់ recovery menu​ហើយ reboot


សំរាប់​ទូរស័ព្ទ Sony Ericsson: Xperia 2011 family៖
  • MSM8255 Chipset
  • Xperia Arc
  • Xperia Arc S
  • Xperia Play
  • Xperia Mini Pro
  • Xperia Ray
  • Xperia Neo
ទាញយកឯកសារតាមតំណរនេះ ៖
ពន្លារឯកសារហើយធ្វើការចម្លងយកឯកសារទាំងអស់ ចូលទៅកាន់ថត៖ /system/lib/
ធ្វើការបិទនឹងបើកទូរស័ព្ទឡើងវិញ។

*source from cambodroid

=============================================================




វិធីតំលើងភាសារខ្មែរចូលក្នុង Samsung Galaxy Cooper (Galaxy Ace)



ដោយ​សារ​តែ​មាន​សំណូមពរ​ពី​មិត្ត​អ្នក​អាន​ ទើប​ខ្ញុំ​បាន​យក​​ឯកសារ​មួយ​ពី​ក្រុម CAUG មក​ចងក្រង​ទុក​ជា​ ឯកសារ​សំរាប់មើល​ក្នុង​ការ​តំលើងភាសារខ្មែរ​ នៅ​លើ Samsung Galaxy Cooper ឬ Galaxy Ace នេះ។ ឯកសារ​នេះ​គឺ​បាន​មក​ពី​ របៀបតំលើង​ភាសារ​ខ្មែរ​នៅ​ក្នុង​ក្រុម CAUG ដែល​មាន​លោក ឆៃ​ សំអុល​វីរៈ​ ជា​អ្នក​បង្កើត។ បើសិន​ជា​បញ្ហា​ផ្សេងៗ​អាច​សួរ​ទៅ​គាត់​ដោយ​ផ្ទាល់​បាន។
បញ្ជាក់៖ រាល់​ជំហ៊ាន​ប្រតិបត្តិ​ខាង​ក្រោម អាច​នឹង​កើត​មាន​កំហុស​គ្រប់ពេល ដែលអាច​បណ្តាល​ឲ្យ​ទូរស័ព្ទ​ខូច​ខាត​បាន​គ្រប់​ពេល​។ ខ្ញុំ​នឹង​មាន​ធានា​រាល់​កំហុស​ឆ្គង​ដែល​កើត​មាន ដោយ​ចៃដន្យដោយ​ប្រការ​ណា​មួយ​នោះ​ទេ។ សូម​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង រាល់​ទង្វើ​របស់ខ្លួន។
ជាដំបូង​ដើម្បី​តំលើង​ភាសារ​ខ្មែរ​ ចាំបាច់​ត្រូវ​មាន​ឯកសារ និង​តំរូវ​ការ​ផ្សេងៗ​ទៀត​ដូច​ខាងក្រោម៖
ជំហ៊ានប្រតិបត្តិ៖
  • ដម្លើងជំនាន់ទូរស័ព្ទទៅ2.3.4
    1. កុំទាន់ដោតទូរស័ព្ទចូលក្នុងកុំព្យូទ័រ
    2. បើកកម្មវីធី Odin និងពន្លាឯកសារ S5830 GB2.3.4.zip
    3. ចុចលើOPS រួចស្វែងរកFile OPS- Cooper_v1.0.ops
    4. ចុចលើBOOT រួចស្វែងរកFile APBOOT_S5830DXKPB_CL514579_REV03_user_low_true.tar.md5
    5. ចុចលើPHONE រួចស្វែងរកFile MODEM_S5830XXKP8_CL143019_REV03.tar.md5
    6. ចុចលើPDA រួចស្វែងរកFile CODE_S5830XXKP8_CL143019_REV03_user_mid_false.tar
    7. ចុចលើCSC រួចស្វែងរកFile GT-S5830-MULTI-CSC-OLBKPB.tar.md5
    8. បន្ទាប់ពីបំពេញរួចរាល់ហើយសូមបិទទូរស័ព្ទ
    9. ដោះស៊ីមនិងមេម៉ូរីកាតចេញ
    10. ចូលក្នុងDownlaod Modeដោយចុច Middle Menu ButtonPower ButtonDown Volume Buttom
    11. ហើយដោតចូលក្នុងកុំព្យូទ័ររងចាំដល់វាកម្មវិធីស្គាល់ហើយចុចStart
    12. បន្ទាប់ពីFlash រួចសូមរង់ចាំមួយសន្ទុះ
    13. ពេលនេះយើងបានដម្លើងជំនាន់ទូរស័ព្ទរួចហើយ
  • Root ទូរស័ព្ទ
    1. ដើម្បីRootទូរស័ព្ទរបស់អ្នកត្រូវចម្លងឯកសារ Root.zipទៅកាន់SD Card
    2. បិទទូរស័ព្ទ រួចបើកមកវិញដោយចុច
    3. Middle Menu ButtonPower Buttonដើម្បីចូលទៅកាន់Recovery Mode
    4. បន្ទាប់ពីចូលទៅកាន់Recovery Mode
    5. សូមជ្រើសយកupdate from SD card
    6. រួចស្វែងរកឯកសារ Root.zip
    7. រួចហើយរងចាំដល់Update ចប់ បន្ទាប់មកRestartទូរស័ព្ទជាការស្រេច
  • ដម្លើងClockWorkMod
    1. ដើម្បីដម្លើង ClockWorkModចូលក្នុងទូរស័ព្ទរបស់អ្នកត្រូវចម្លងឯកសារ ClockWorkModAce.zipទៅកាន់SD Card
    2. បិទទូរស័ព្ទ រួចបើកមកវិញដោយចុច
    3. Middle Menu ButtonPower Buttonដើម្បីចូលទៅកាន់Recovery Mode
    4. បន្ទាប់ពីចូលទៅកាន់Recovery Mode
    5. សូមជ្រើសយកupdate from SD card
    6. រួចស្វែងរកឯកសារ ClockWorkModAce.zip
    7. រួចហើយរងចាំដល់Update ចប់ បន្ទាប់មកRestartទូរស័ព្ទជាការស្រេច
  • Flash Rom Cyanogen
    1. សូមBackup ទូរស័ព្ទសិនដើម្បីការពារពេលដែលវាគាំង
    2. ដោយចូលទៅកាន់ Backup and Restrore
    3. Backup រួចរង់ចាំប្រហែល១០នាទី
    4. ដើម្បីដម្លើង Flash Rom Cyanogen ចូលក្នុងទូរស័ព្ទរបស់អ្នកត្រូវចម្លងឯកសារ Cyano Rom Galaxy Ace (khmer build in).zip ទៅកាន់SD Card
    5. បិទទូរស័ព្ទ រួចបើកមកវិញដោយចុច
    6. Middle Menu ButtonPower Buttonដើម្បីចូលទៅកាន់Recovery Mode
    7. បន្ទាប់ពីចូលទៅកាន់Recovery Mode
    8. សូមជ្រើសយក Wipe data/factory reset
    9. Yes—delete all user data
    10. សូមជ្រើសយកInstall Zip from SD card
    11. Choose zip from SD Card
    12. រួចស្វែងរកឯកសារ Cyano Rom Galaxy Ace (khmer build in).zip
    13. Yes – Install Cyano Rom Galaxy Ace (khmer build in).zip
    14. រួចហើយរងចាំដល់Update ចប់ បន្ទាប់មកRestartទូរស័ព្ទជាការស្រេច
    15. បើ​សិន​ជា​លោក​អ្នក​ មិន​ពេញ​ចិត្ត​នឹង​ប្រើ Cyano (ដោយ​សារ​មាន​បញ្ហា​ផ្សេង​ៗ​)អាច​ល្បង​ប្រើ HaniMod-Final.zip ឬ IceCreamSundayFinal.zip។ ចំពោះ​របៀប​តម្លើង​វិញ​គឺ​មិន​ខុស​គ្នា​នោះ​តេ(ចាប់​ផ្តើម​ពី​របៀប flash ROM)

          source from cambodroid

=============================================================