សួស្តី! ថ្ងៃនេះខ្ញុំសូមណែនាំពីរបៀបតម្លើងភាសាខ្មែរដាក់ទូរស័ព្ទ One X ដែលជាទូរស័ព្ទប្រចាំឆ្នាំរបស់ HTC។ វាទើបតែចេញលក់នៅអំឡុងដើមត្រីមាសទី២ ហើយបានទទួលការពេញនិយមគួឲ្យកត់សំគាល់។ វាមិនត្រឹមតែអាចមើលបានតែក្នុង browser នោះទេ តែវាអាចប្រើប្រាស់បានគ្រប់ទីកន្លែងតែម្តង។
របៀបតម្លើងមានដូចតទៅ៖- ទូរស័ព្ទត្រូវតែ unlock bootloader
- បានតម្លើង recovery រួចរាល់
- ទាញយក flastboot-tool រួចពន្លា
- ទាញយក ROM : OneX-Khmer.zip
- ចំម្លង OneX-Khmer.zip ដាក់ចូលក្នុងទូរស័ព្ទ
- បើក install-boot.bat ដែលមានក្នុង flastboot-tool រួចធ្វើតាមការណែនាំ
- ចូលទៅ recovery តាមរយៈ bootloader
- wipe data ទាំងអស់ចោលសិន
- ជ្រើសរើសយក flast zip from sdcard
- ជ្រើសយក flastboot-tool
- ចុច yes
- ហើយ reboot ជាការស្រេច
- ចំលង Gapp សំរាប់ JB ហើយ flash ម្តងទៀតជាការស្រេច!
របៀបតម្លើង Touch Recovery ចូលក្នុង HTC One X
Recovery ជាកន្លែងដែលបង្ករលក្ខណៈងាយស្រួលដល់យើងក្នុងការ flash ROM ផ្សេងៗនិងធ្វើកាងារជាច្រើនទៀតដែលអាចឲ្យយើងសង្គ្រោះទូរស័ព្ទនៅពេលដែលមានបញ្ហាផ្សេងដែលមិនអាចចូលទៅក្នុង system បានដូចធម្មតា។
reovery ត្រូវបានគេcompile មកមានច្រើនបែបច្រើនសណ្ឋានណាស់នាពេលបច្ចុប្បន្ននេះ គឺមានទាំងប្រើ touch និង vol សំរាប់បញ្ជាហើយនិងមាន UI ខុសៗទៀតផង។ សំរាប់ពេលនេះខ្ញុំសូមណែនាំពី recovery របស់ HTC One X សំរាប់មិត្តអ្នកអានដែលចូលចិត្តសាកល្បងប្រើប្រាស់ ROM ផ្សេងៗតាមចំនង់ចំនូលចិត្ត។ ដើម្បីតម្លើង recovery នោះចាំបាច់ត្រូវធ្វើតាមលំណែនាំខាងក្រោម៖- តម្លើងកម្មវិធី HTC Sync ដើម្បីតម្លើង driver
- ចាំបាច់ត្រូវតែ unlock bootloader ជាមុនសិនសឹមមើលដំនើរបន្ទាប់ទៀត
- បើក unknown source នៅក្នុង security setting
- បើក USB Debugging នៅលើ developer option
- ទាញយក flash touch recovery.zip
- ពន្លាវាដាក់ចូលក្នុងថតណាមួយ
- ដំនើរការឯកសារដែលមានឈ្មោះថា install-recovery.bat រួចធ្វើតាមការណែនាំជាការស្រេច!