ជាការពិតណាស់បណ្ដាញ
Ad Hoc ឬហៅថា
peer to peer គឺជាបណ្ដាញ
Network
ដ៏សាមញ្ញមួយដែលវាតម្រូវឱ្យមានការភ្ជាប់រវាងប្រព័ន្ធ(system)ពីរ
ដែលអាចជាកុំព្យូទ័រជាមួយនិងទូរស័ព្ទដូចជា
ពពួក iPhone, iPad
ឬ iPod
Touch ជាដើម។ហើយវាមិនតម្រូវឱ្យមានការតភ្ជាប់ជាមួយ
LAN ឬ
ឧបករណ៍ Router
នោះទេ។
ដូចនេះយើងនឹងបង្ហាញពីវិធីសាស្ត្រងាយៗដើម្បីដំឡើងបណ្ដាញ
Ad Hoc Wireless
នេះដូចខាងក្រោម៖
ឧបករណ៍ដែលត្រូវមាន
-កុំព្យូទ័រដែលប្រើ
Window XP/Vista/7/8។-បានដំឡើងបណ្ដាញ
Wireless Network Card (WLAN) រួច។
-ទូរស័ព្ទ
iPhone, iPod Touch ឬ iPad
។
- ដំបូងត្រូវដំឡើង Ad Hoc Network ជាមុនសិនដោយអនុវត្តតាមប្រភេទ Windowsដូចខាងក្រោម៖សម្រាប់ Windows XP
១.
ចូលទៅក្នុង
Start menu
រួចចុចទៅលើ
Control
Panel។
២.
នៅពេលនោះយើងមើលទៅខាងក្រោម
Pick a
category ហើយយើងត្រូវចុចលើ
Network and
Internet Connection ។
៣.
នៅខាងក្រោម
Pick a
Control Panel icon យើងត្រូវចុចលើ
Network
Connections។
៤.
ចុច
Mouse
ស្ដាំលើ
wireless
network connection ហើយចុចយក
Properties។
៥.
នៅក្នុងប្រអប់
wireless
Network Connection Properties យើងត្រូវចុចលើTab
Wireless Networks។
៦.
នៅក្នុងTab
Wireless Network យើងត្រូវមើលទៅខាងក្រោម
Preferred
networks ហើយត្រូវចុច
Add។
៧.ហើយនៅក្នុងប្រអប់សារ
Wireless
network properties យើងត្រូវមើលទៅក្នុងTab
Association ហើយបន្ទាប់យើងត្រូវវាយឈ្មោះ
Ad Hoc
Wireless របស់យើងនៅក្នុងប្រអប់
Network name
(SSID) នោះ។
ឧទាហរណ៍៖ អ្នកអាចដាក់ឈ្មោះបណ្ដាញ
Wireless
របស់អ្នកថា
"LogicNetwork”ជាដើម។
៨.
ចុចបិទលើប្រអប់The
key is provided for me automatically។
៩.
ចុចលើប្រអប់
This is a
computer-to-computer (ad hoc) network ។
១០.
បង្កើតលេខសម្ងាត់និងវាយវាចូលក្នុងប្រអប់
Network key
ហើយបញ្ជាក់វាម្ដងទៀតក្នុងប្រអប់
Confirm
network key ។
សម្រាប់លេខសម្ងាត់ដែលល្អបំផុតនោះគឺ
មានអក្សរ លេខ និងប្រើសញ្ញា
។ បន្ទាប់មកចុច OK
១១.
ចុច OK
ម្ដងទៀតដើម្បីរក្សាការផ្លាស់ប្ដូររបស់អ្នក។
សម្រាប់
Windows
Vista
១.
ចុចលើ
Start menu។
២.
ហើយចុចលើ
Connect to។
៣.
បន្ទាប់មក
ចុចលើ Set
up a connection or network។
៤.
ជ្រើសយក
Set up a
wireless Ad Hoc Network បន្ទាប់មកចុច
Next។
៥.
ត្រូវចុចលើ
new network
ដោយដាក់ឈ្មោះថា
LogicNetwork។
៦.
ត្រូវចុចលើ
Security
key។ ៧.
ហើយត្រូវត្រួតពិនិត្យលើប្រអប់
Save
this network ជាការស្រេច។
សម្រាប់
Windows
7
១.
ចុចលើ
Start menu។
២.
ចុចលើពាក្យ
Control
Panel។ ៣.
ហើយត្រូវចុចលើ
Network and
Internet។
៤.
បន្ទាប់មកចុចលើ
Network and
Sharing Center។
៥.
នៅខាងក្រោមពាក្យ
Change your
networking settingត្រូវចុចលើ
Set up a new
connection or network។
៦.
ហើយត្រូវចុចលើ
Set up a
wireless ad hoc( computer-to-computer) network។
៧.
អ្នកត្រូវចុច
Next ពីរដង។
៨.
ចុចលើ Network
name ហើយឈ្មោះចូលដូចជា
Logicnetwork ជាដើម។
៩.
ជ្រើសរើសយក
Security WAP (ឬ WEB)។
១០.
ចុចលើ Security key
or password រួចបញ្ចូលលេខសម្ងាត់
។
១១.
ហើយត្រូវត្រួតពិនិត្យមើលប្រអប់
Save this network។
១២.
ហើយបន្ទាប់មកទៀតចុចលើ
Turn On Internet Connection Sharing ជាការស្រេច។
- បន្ទាប់ត្រូវភ្ជាប់ទៅកាន់ទូរស័ព្ទ iPhone ឬ iPad របស់អ្នក
១.
ត្រូវចុចលើរូប
Setting នៅលើមីនុយអេក្រង់ទូរស័ព្ទ
iPhone របស់អ្នក។
២.
ចុចលើពាក្យ
Wi-Fi ។
៣.
ត្រូវមើលឱ្យប្រាកដថាបានចុច
ធិច នៅលើពាក្យ visible
ហើយឬនៅមុនពេលចូលទៅ
ad hoc network name។
៤.
ចុចទាញវាទៅផ្ទៃបន្ទាប់
ដើម្បីចូលទៅ ad hoc
network name របស់អ្នក។
៥.
ចំនួន
IP address របស់អ្នកគួរតែចាប់ផ្ដើមពី
169.254.xxx.xxx.។
ប្រសិនបើគ្មានលេខ
IP
ទេនោះវាជាមូលហេតុដែលនាំឱ្យអ្នកមិនអាចភ្ជាប់វាបាន
ដូចនេះ។
-ត្រូវរង់ចាំ
៦០ វិនាទីនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកហើយវានឹងចេញលេខ
IP ឱ្យអ្នកដោយស្វ័យប្រវត្តិ(ដូចជា
លេខ IP Address169.254.xxx.xxx.)។
-ប្រសិនបើវាមិនចេញលេខ
IP Address ឱ្យទេអ្នកត្រូវជ្រើសរើសយក
Static ហើយចុចលើវា។
IP Address169.254.1.2
Subnet Mask 255.255.255.255
-ប្រសិនបើលេខ
IP Address169.254.1.2
បានត្រូវប្រើដោយឧបករណ៍ដទៃហើយនោះអ្នកត្រូវជំនួស
លេខ 1 និង
2 ដោយសាកល្បងប្រើពីលេខ
0 ទៅ
255។
បញ្ជាក់ផងដែរថា
IP Address
អ្នកដាក់ត្រូវតែអាស្រ័យលើការផ្ដល់ឱ្យដោយក្រុមហ៊ុនផ្ដល់អ៊ីនធឺណិត។ហើយនៅទីបញ្ចប់អ្នកពិតជាអាចភ្ជាប់ទូរស័ព្ទ
iPhone
របស់អ្នកទៅនឹងកុំព្យូទ័ររបស់អ្នកបានយ៉ាងងាយស្រួល៕