បង្កើត Cover Page ឱ្យស្រស់ស្អាត

អ្នកអាន: Unknown | Saturday, March 02, 2013 |

នៅ​ពេល​ដែល​អ្នក​រៀប​ចំ​ឯកសារ​រួច​អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ដាក់ Cover Page ជា​មិន​ខាន​។ ម្យ៉ាងវិញទៀត​ការ​រៀប​ចំCover Page កាន់​តែ​ស្អាត​គឺ​វា​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​។ ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​កម្មវិធី Microsoft Word 2007 និង​2010​ អ្នក​អាច​ជ្រើសរើស​ Cover Page គំរូ​បាន​តែ​វា​មិន​អាច​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ឡើយ​។ ដូចនេះ​តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​បង្កើត​និង​រក្សា​ទុក Cover Page បាន​?

ជា​ការ​ពិត​ណាស់​ ខ្ញុំ នឹង​បង្ហាញ​អ្នក​អំពី​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្កើត​និង​រក្សាទុក​ Cover Page របស់​អ្នក​ដោយ​ខ្លួន​ឯង​ជាមួយ​នឹង​ Microsoft Word 2007 និង 2010
ដូចនេះ​អ្នក​ត្រូវ​ធ្វើ​តាម​លំដាប់​ដូច​ត​ទៅ៖
. បើក​ចូល​ទៅ​ក្នុង​កម្មវិធី Microsoft Word 2007 2010 រួច​ចុច​លើ​ Insert រួច​ចុច​លើ Cover Page បន្ទាប់​មក​អ្នក​ត្រូវ​ជ្រើស​រើស​គំរូ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​រួច​ធ្វើ​ការ​រចនា​តាម​អ្វី​ដែល​អ្នក​ចង់​បាន។

. បន្ទាប់​អ្នក​ត្រូវ​ Design វា​ដូច​ជា​អក្សរ​ឬ​ពណ៌​ និង3D Effects ជា​ដើម។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ Select ទំព័រ​របស់​អ្នក​ទាំង​អស់​ដោយ​ចុច​ Ctrl + A.
. មួយ​វិញ​បន្ទាប់​ពី​អ្នក​ចុច​ Ctrl + A រួច​អ្នក​ត្រូវ​ចុច​ទៅ​ Insert Tab ហើយ​ជ្រើស​យក​ពាក្យ Quick Parts បន្ទាប់​មក​ជ្រើស​រើស​យក Save Selection to Quick Part Gallary
. អ្នក​ត្រូវ​បំពេញ​ព័ត៌មាន​លំអិត​នៅ​ក្នុង​ប្រអប់​សារ Quick Parts នេះ
-Name: អ្នក​ត្រូវ​បំពេញ​ឈ្មោះ Cover Page របស់​អ្នក​
-Gallery :ត្រូវ​ជ្រើស​យក Cover Page
-Category: ជា​ទូទៅ​គឺ​យក​ General ប៉ុន្តែ​អ្នក​អាច​ដាក់​វា​ទៅ​តាម​អ្វី​ដែល​អ្នក​ចូលចិត្ត​បាន​ វា​អាស្រ័យ​នឹង​ការ​រៀបចំ​ Page របស់​អ្នក​ទៅ​តាម​ Topic និមួយៗ
-Description : អ្នក​អាច​ពិពណ៌នា​អំពី Cover Page ថ្មី​របស់​អ្នក​បាន
-Save to: ត្រូវ​ជ្រើសរើស Building Blocks
-Option: ត្រូវ​ដាក់ Insert Content Only
. ត្រូវ​ចុច​ OK ដើម្បី​បញ្ជាក់​ បន្ទាប់​មក​អ្នក​ត្រឡប់​ទៅ​មើល​ Cover Page របស់​អ្នក​នោះ​អ្នក​នឹង​ឃើញ Cover Page ថ្មី​ដែល​អ្នក​ទើប​នឹង​រចនា​ឡើង​ជា​មិន​ខាន។
 . បញ្ជាក់​៖ នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​បិទ Microsoft Word វា​នឹង​ចេញ​Pop-up មួយ​ដែល​មាន​ពាក្យ 'You have modified style, building blocks (such as cover pages or headers), or other content that is stores in “ Building blocks”. Do you want to save changes to 'Building Blocks'?) ។ ដូចនេះ​អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​ចុច​យក Yes ដើម្បី​រក្សា​ទុក​ Cover Page របស់​អ្នក​បន្ទាប់​មក​កម្មវិធី Word នឹង​បិទ។​ការ​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ Cover Page ថ្មី​របស់​អ្នក​អាច​ប្រើ​បាន​រហូត។
ជា​ទី​បញ្ចប់​អ្នក​ពិត​ជា​អាច​បង្កើត​និង​រក្សា​ទុក Cover Page ដែល​រចនា​ដោយ​ខ្លួន​អ្នក​ផ្ទាល់​បាន​ហើយ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ និង​ផ្តល់​ភាព​ទាក់ទាញ​ដល់​អ្នក​យ៉ាង​ខ្លាំង។