ថ្មីជាមួយការប្តូរ CD-ROM របស់ម៉ូឌែម Huawei E153, E173
តើលោកអ្នកធុញទ្រាន់នឹងកម្មវិធីរបស់ក្រុមហ៊ុនម៉ូឌែមដូចជា Metfone, Cellcard
ហើយមែនទេ?បើប្រើស៊ីមផ្សេងឆែកគណនេយ្យមិនកើត ចង់ប្រើពាក្យបញ្ជាតាម
រយៈ USSD ក៏មិនកើត។ លោកអ្នកមួយចំនួននៅតែងឿងឆ្ងល់ថាស្អីគេហ្អា USSD
បាទបងប្អូន! នេះជាពាក្យកាត់ដែលមកពីពាក្យពេញថា៖
==> USSD: Unstructured Supplementary Service Data ។ ចុមៗចុះគេប្រើធ្វើអីដែរ?
បាទវាត្រូវបានគេប្រើសំរាប់សួរទឹកប្រាក់, សួរលេខខ្លួនឯង, មើលថ្ងៃទីអីជាដើមហ្នឹងណា! ដើម្បីជ្រាបកាន់តែច្បាស់អញ្ចឹងនេះជាការផ្លាស់មួយរបៀបថ្មី។ អស់លោកមួយ
ចំនួនធ្លាប់បានដឹងរួចមកហើយ អញ្ចឹងសំរាប់អ្នកដែលមិនទាន់ដឹងសូមអញ្ជើញ
ទស្សនា និង តាមដានដូចតទៅនេះ៖
អស់ក្តីបារម្ភពីការយកម៉ូឌែមលោកអ្នកទៅដាក់លើកុំព្យូទ័រផ្សេងហើយមិនចាំបាច់ថត
ចំលងកម្មវិធី Mobile Partner ទៅជាមួយតាម Flash Storageទៀតទេ។ ការប្រើប្រាស់កម្មវិធី
Mobile Partnerជាមួយនឹង ម៉ូឌែមម៉ាក Huawei Modem E153 ឫ E173ពិតជាមានសារ
ប្រយោជន៍ច្រើនដែលលោកអ្នកអាចបញ្ចូលទឹកប្រាក់នៅលើម៉ូដែមផ្ទាល់តែម្តង។
ឥឡូវនេះលោកអ្នកអាចដាក់កម្មវិធីនោះជាប់ហ្នឹងម៉ូឌែមបានដោយខ្លួនឯងបាន
មិនចាំបាច់មាន Box Write អីទេ។ស្រួលអីស្រួលយ៉ាងនេះលោកអើយ :-D
មើលរូបភាពដូចខាងក្រោមនេះ៖
ហាស ហាស ហា កុំសើចខ្ញុំអី ម្សិលម៉ិញផឹកអស់ USD $50
ដោយសារខ្ញុំលង់ស្នេហ៍ ស្រីស្អាតពេកយ៉ាប់មែនខ្ញុំនេះ។
កម្មវិធីនេះត្រូវបានរៀបចំជាពិសេសសំរាប់ស៊ីមស្រុកខ្មែរហើយវាមានភាពងាយ
ស្រួលប្រើប្រាស់មិនរញ៉េរញ៉ៃទៀតផងគ្រាន់តែតំលើងមកមានការកំណត់ស្រាប់ៗ។
ក្នុងកម្មវិធីនេះរួមមានដូចជា៖
- រួមបញ្ចូលនូវកញ្ចប់ Access Points
- ពាក្យបញ្ជាសួរទឹកប្រាក់...
- អាចរក្សាទុកក្នុងម៉ូឌែម CD-ROM មិនមែនម៉ូឌែម SD Card Reader ទេ។
- អាចប្រើប្រាស់ពាក្យបញ្ជា USSD បានម៉ាសេរី
- រួមបញ្ចូលនៅកម្មវិធីដោះលេខកូដម៉ូឌែមស្រាប់ៗ ដែលអាចដោះម៉ូឌែមរបស់ Cellcard បាន
នេះខ្ញុំគ្រាន់តែសំរួលភាពងាយស្រួលជូនបងប្អូនមួយចំណែកនៅពេលយកម៉ូឌែមទៅ
ប្រើលើកុំព្យូទ័រផ្សេង ឫ តំលើងកម្មវិធីលើកក្រោយ។
- របៀបតំលើង
១. ត្រូវ ទាញយកកម្មវិធី ==> Huawei_Modem_by_Jingjork.rar ជាមុនសិន
២. បន្ទាប់ពីទាញយករួចហើយត្រូវបិទរាល់កម្មវិធីរបស់ម៉ូឌែមចាស់ ដែលកំពុងប្រើប្រាស់
និង ផ្អាកប្រើអ៊ិនធើណេតសិន រួចដំណើរការឯកសារដែលបានទាញយកមកអំបាញ់ម៉ិញ
រួចហើយរង់ចាំវារហូតដល់ចប់ហើយចុច Finish
ចំនាំ៖ បើមិនបិទកម្មវិធីទេវានឹងចេញសារមួយដូចខាងក្រោម
ដំណើរការកុំព្យូទ័រឡើងវិញ (បើសិនជាអត់ទាន់ឃើញ)
ពិនិត្យមើលកម្មវិធីនៅលើ CD-ROM ម៉ូឌែម និងស្វែងរកឯកសារឈ្មោះ "Autorun.bat"
ចុងក្រោយពិនិត្យមើលនៅកន្លែង CD-ROM
តំលើងវាដោយមិនបាចក់បិទទេតំលើងចប់អាចប្រើបានហើយវាមិនប៉ះពាល់អីទេ។
សូមសំណាងល្អ និងសូមអរគុណរាល់ការតាមដានរាល់ការប្រកាសរបស់ខ្ញុំបាទ។
===========================================================
ដំណោះស្រាយក្រោយពេលម៉ូឌែមអត់ស្គាល់ CD-ROM
បញ្ហាដែលធ្លាប់កើតមានបន្ទាប់ពីតំឡើងរួចនោះគឺបាត់ CD-ROM ។
ដើម្បីដោះស្រាយបញ្ហានេះគឺ៖
ប្រើកម្មវិធី Huawei Modem Unlocker ជំនាន់ក្រោយបង្អស់សំរាប់កែបញ្ហាដែលកើតមាន។ បញ្ហានេះសូមកុំភ័យព្រោះវាមិនជាបញ្ហាធំដំអីទេព្រោះយើងអាចដោះស្រាយវាបាន។ តោះអនុវត្តទាំងអស់គ្នាបើសិនជា Modem លោកអ្នកបាត់ CD-ROM។
Huawei Modem Unlocker 5.8.1 |
- បិទកម្មវិធី Mobile Partner
- បើកកម្មវិធិ Huawei Modem Unlocker ហើយចុច Refresh => Read MDM DATA
- ធីកនៅកន្លែង Enable CD ហើយចុច Service រួចសូមធ្វើការរង់ចាំ
- Disable CD ហើយ Enable CD វិញម្តងពីរដងរួចសាកចុច READ MDM DATA ម្តងទៀតជាការស្រេច។
===========================================================
សូមជូនពរអ្នកទាំងអស់គ្នាអោយមានសុខភាពល្អ ជាពិសេសរូបខ្ញុំបាទ និងអ្នកមានគុណ។