ពេលនេះក្រុម 4KhmeriPhone បានជោគជ័យយ៉ាងធំធេង ដែលយើងទាំងអស់គ្នាដែលប្រើប្រាស់ iOS 6.1.3, 6.1.4 ,iOS 7 ដែលពុំមានការJailbreak ដែលគ្មានលទ្ធភាពអានអក្សរខ្មែរ អាចអានអក្សរខ្មែរបានយ៉ាងល្អដោយគ្រាន់តែធ្វើការទាញយក Fonts ហើយតម្លើងជាការស្រេច។ ពួកយើងដែលជាកូនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់ iDevice សូមអរគុណពួកគាត់ជាខ្លាំងដែលខិតខំ ដោយគ្មានសម្រាក ដើម្បីយើងគ្រប់គ្នា។
ដើម្បីតម្លើងអក្សរខ្មែរយើងត្រូវ៖
- ទាញយក Font Khmer ពី Dropbox តាមរយៈ Safari នៅលើ iDevices របស់អ្នក
- ជ្រើសរើស Font ណាមួយដែលអ្នកពេញចិត្ត បន្ទាប់មកទៀតសូមធ្វើការទាញយក (Download)
- បន្ទាប់ពីទាញយកហើយ វានិងបង្ហាញផ្ទាំងមួយ ពេលនោះចុច Install>Install Now >Done ជាការស្រេច។
នេះជាលទ្ធផលក្នុងFacebook:
ពេលនេះអ្នកអាចអានអក្សរខ្មែរ ដោយមានសេរីភាព តែចំណាំ៖ យើងមិនអាចអានអក្សរខ្មែរបាន ទេនៅក្នុង Safari ហើយមួយចំនុចទៀតអ្នកខ្លះបានយល់ច្រឡំថាពេលតម្លើងអក្សរខ្មែរហើយ គឹអាចសរសេរខ្មែរបាន។
Official Site From 4KhmeriPhone