ប្រសិនបើអ្នកអោយPCរបស់អ្នកអោយទៅមិត្តភក្តិខ្ចី តែមិនចង់អោយគេបើក Program ផ្ដេសផ្ដាសនៅ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
១. ដំបូងsសូមចុចលើប៊ូតុង Start រួចវាយពាក្យ gpedit.msc ហើយចុច Enter ។

២. ចូលទៅក្នុងទីតាំងដូចខាងក្រោម៖
User Configuration \ Administrative Templates \ System រួច Double Click នៅលើពាក្យថា Run Only specified Windows applications

៣.ពេលនោះផ្ទាំងមួយនឹងលោតចេញមក យើងត្រូវជ្រើសរើសយកពាក្យ Enable រួចនៅក្នុង Option ខាងក្រោម ត្រូវចុចលើប៊ូតុង Show ដើម្បីមើលនូវកម្មវិធីដែលយើងបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់បើក បាន។

៤. ពេលនោះផ្ទាំង Show Content នឹងលោតចេញមក យើងអាចវាយនូវឈ្មោះកម្មវិធីចូលទៅក្នុងនោះ, នៅពេលកំណត់រួចរាល់ចុច OK។

៥. រួចចុច OK ម្ដងទៀត ហើយបិទនូវផ្ទាំង Group Policy នោះដើម្បីបញ្ចប់ការកំណត់របស់យើង។ ពេលនេះការកំណត់របស់យើងបានជោគជ័យ, នៅពេលដែល User ព្យាយាមបើកនូវកម្មវិធីណាដែលយើងមិនបានកំណត់ឲ្យបើក វានឹងលោតនូវ Message មួយដូចខាងក្រោម៖
