វិធីងាយៗ​ ការពារ Memory Card Camera កុំឲ្យឆ្លងមេរោគ

អ្នកអាន: Unknown | Tuesday, February 05, 2013 |
ម៉ាសុីនថត នាពេលបច្ចុប្បន្ននេះ កំពុងតែពេញនិយមជាមួយនឹង Memory Card ដែលអាចផ្ទុកទិន្នន័យ បានច្រើនជាង និង​ងាយស្រួល​ជាង កាសែត ឌីស ហ្វីល (Film) ជាដើម ។ តើលោកអ្នកធ្លាប់ ស្វែងយល់ពីបទពិសោធន៍ និងភាពខុសគ្នារវាង កាសែត ឌីស ហ្វីល (សម័យមុន) និង Memory នាសម័យនេះដែរឬទេ? តើឯកសារ ដែលស្ថិតនៅក្នុង Memory ពិតជា​មានសុវត្ថិភាពជាង​នៅ​ក្នុង កាសែត ឌីស ហ្វីល ដែរឬទេ? ចម្លើយ! បើអ្នកចេះប្រើវាច្បាស់លាស់ វាពិតជាល្អ និងមានសុវត្ថិភាព ជាងមុនមែន (របស់បង្កើតក្រោយ តែងមើល និងកែប្រែគំរូរបស់មុន) ។
Memory-card-with-film-disc-tape


សំបុកអាយធី សុំមិនធ្វើការបកស្រាយ ពីគុណសម្បត្តិ និងគុណវិបត្តិ រវាង កាសែត ឌីស ហ្វីល និង Memory (ប្រសិន​បើមាន​ការ​សំណូមពរ យើង​នឹងរៀបចំ​ជូន) ។ សូមលោកអ្នកបន្ត ស្វែងយល់ពី​ការការពារ Memory ដែលលោកអ្នក​កំពុងនឹងប្រើប្រាស់ នេះវិញម្តង (ភាគច្រើន សម្រាប់ម៉ាសុីនថត)
memory_card_8GB

ប្រសិនបើលោកអ្នកកាន់ Memory នេះមើលមួយជុំ ឬមើលចំពីខាងមុខ នោះលោកអ្នកនឹង មើលឃើញគន្លឹះ​សុវត្ថិភាព​ដ៏ងាយស្រួលមួយ​ដែល​បង្ហាញ​នៅចំពោះមុខ ។ នោះគឺ ចំនុច Lock ដែលជាគន្លឹះការពារ កុំឲ្យ Memory របស់អ្នកឆ្លងមេរោគបាន ។
Unlock-and-lock-memory

របៀបប្រើប្រាស់ ដើម្បីការពារ គឺគ្រាន់តែទាញគន្លឹះ ចុះឡើងតែប៉ុន្នោះ
- ទាញចុះ (Lock): មានន័យថា ចាក់សោរ ដែលអាចឲ្យលោកអ្នកចម្លងទិន្នន័យចេញ តែមិនអនុញ្ញាត ឲ្យអ្នកចម្លងចូលបានឡើយ ដែលជាហេតុមិនអាច​ឲ្យមេរោគ ចូលបាន ពាក្យបច្ចេកទេសថា Read-Only ។
- ទាញឡើងវិញ (Unlock): មានន័យថា ដោះសោរ ដែលអាចឲ្យលោកអ្នក ចម្លងឯកសារ ឬរូបភាពចេញបាន​ដូចធម្មតា និងអាចចម្លងចូលវិញ (មេរោគ​ក៏​អាចចូលបាន)​ថែមទាំងអាចកែប្រែ ឬលុប បាថែមទៀតផង – Read and Write ។
*** ចំណាំ : ជាទូទៅ Lock ត្រូវបានគេប្រើប្រាស់សម្រាប់ចម្លងឯកសារ​ចេញ ឬសម្រាប់ដាក់ផ្តិត​រូបថត រីឯ Unlock គឺត្រូវប្រើសម្រាប់ចម្លង ឬថតរូបភាពផ្ទុកក្នុង Memory បើលោកអ្នក មិនទាញ Unlock នោះទេ លោកអ្នកប្រាកដជាមិនអាច ថតរូប ឬចម្លងឯកសារ ចូលបានទេ