ឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាម ដែលតែងតែលើកឡើងថា ក្រុមហ៊ុនទូរស័ព្ទដៃ ហ្វាំងឡង់ Nokia កំពុងតែគ្រោងបង្កើត ស្មាតហ្វូនប្រើប្រាស់ ប្រព័ន្ធដំណើរការ Android របស់ Google លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានឆ្លើយបំភ្លឺអំពើរឿងនេះ។
ទស្សនាវដ្ដីអេស្ប៉ាញ EL Pain បានធ្វើបទសម្ភាសន៍ ជាមួយលោក Stephen Elop ដោយបានចោលសួរថា តើក្រុមហ៊ុន Nokia កំពុងតែបង្កើតស្មាតហ្វូន Android មែនទេ? លោក Stephen Elop បានឆ្លើយថា “បច្ចុប្បន្នយើងមាន ភាពកក់ក្ដៅជាមួយនឹង Windows Phone ដែលវាជាអាវុធដ៏មុតស្រួល ក្នុងការវាយលុកទីផ្សារ ប៉ុន្តែយើងក៏គិតអំពីអ្វីដែល នឹងត្រូវធ្វើនៅ ពេលបន្ទាប់ម្យ៉ាងទៀត HTML5 មានសមត្ថិភាព ក្នុងការបង្កើតនូវ Platform បានដោយខ្លួនដូចជា Android និង Windows Phone។ នៅថ្ងៃនេះ យើងសូមបញ្ជាក់ថា មានតែ Microsoft មួយគត់ ប៉ុន្តែសូមបញ្ជាក់ថា អ្វីគ្រប់យ៉ាងវាអាច នឹងកើតមានគ្រប់ពេល”។
សម្រាប់សំណូរទី២ តើហេតុអ្វីបានជា Nokia មិនព្រមងាកទៅ ប្រើប្រព័ន្ធដំណើរការផ្សេង បើខណៈនេះ HTC និង Samsung កំពុងតែប្រើ Windows Phone 8 (មិនទាន់ចេញលក់) ម្យ៉ាងទៀតក៏មាន ពាក្យចចាមអារ៉ាម និយាយថា Microsoft គ្រោងបង្កើតស្មាតហ្វូន ផ្ទាល់ខ្លួនផងដែរ? សំណួរនេះ លោក Stephen Elop បានឆ្លើយយ៉ាងខ្លីថា “យើងមានអភ័យឯកសិទ្ធិ និងទំនាក់ទំនង ល្អជាមួយនឹង Microsoft”។
ទស្សនាវដ្ដីអេស្ប៉ាញបានលើកឡើងថា ទំនាក់ទំនងតែមួយមុខ មិនអាចជួយសង្រ្គោះ ក្រុមហ៊ុនហ្វាំងឡង់នោះទេ ដូច្នេះ Nokia នឹងបង្កើតស្មាតហ្វូន Android៕