ក្រុមការងារ Hackulous ប្រាប់ថា នឹងបិទ Installous ឆាប់ៗនេះ

អ្នកអាន: Unknown | Friday, January 04, 2013 |

 

ក្រុមការងារ Hackulous ដែលជា ម្ចាស់របស់កម្មវិធី Installous និង AppSync បាននិយាយប្រាប់ កាលពីពេលថ្មីៗនេះថា
ខ្លួន គំរោងនឹង បិទគេហទំព័រ ពិភាក្សា របស់ខ្លួន ព្រមទាំង កម្មវិធី Installous និង AppSync ក្នុងពេលឆាប់ៗនេះ ដោយសារតែ គេហទំព័រ របស់ខ្លួន មានការ ការចូលរួមប្រើ តិចតួច រហូត ចង់ក្លាយជា ក្រុងខ្មោចទៅហើយ ហើយ វាពិបាកនឹង គ្រប់គ្រងសណ្តាប់ធ្នាប់ បើទោះជា មានបុគ្គលិក ចាំរៀបរយក៏ដោយ។ ពួកគេ បានបន្តទៀតថា ពួកគេ សង្ឃឹមថា សហគមន៍ Jailbreak នឹងរីកលូតលាស់ បើទោះអវត្តមាន ពួកគេ ក៏ដោយ។ គួររំលឹកថា កម្មវិធី Installous គឺជា កម្មវិធីមួយ ដែលអាច អោយលោកអ្នក ដោនឡូដ និងដំឡើង កម្មវិធី Crack នៅលើ iPhone/ iPad របស់លោកអ្នក ខណៈដែរ AppSync គឺជា កម្មវិធីដែលចាំបាច់ ដែលអាច អោយលោកអ្នក ដំឡើងកម្មវិធី Crack តាម iTunes ចូល iPhone/ iPad៕