តើលោកអ្នកនៅប្រើប្រាស់ទម្លាប់ចាស់ ដោយពេលត្រូវការចង់បើក ដំណើរការកម្មវិធីម្តងៗ
ត្រូវរកមើលទម្រង់ខ្លីរបស់កម្មវិធីដែលមាននៅលើផ្ទៃ អេក្រង់ (Desktop) រួចហើយទើបបន្តចុច
កណ្តុរពីរដងទៅលើ កម្មវិធីទាំងនេោះជាដ៏រាបយ៉ាងដូច្នេះឬ? បើបែបនេះមែនសូមលោកអ្នក
សាកល្បង ចោលទម្លាប់ចាស់ចាប់យកការប្រើប្រាស់ Built-in Tricks មួយចំនួនដែល ប្រព័ន្ធ
ដំណើរការ (Windows) បានផ្តល់ឲ្យដូចខាងក្រោមជំនួសវិញលមើល វាខុសគ្នា ងាយស្រួលជាង
និងរហ័សជាងគ្នាប៉ុណ្ណាដែរ ?
1.ការប្រើប្រាស់ទម្រង់ខ្លីលើ Taskbar :
ចំពោះប្រព័ន្ធដំណើរការជំនាន់ថ្មី Windows 8 ឬ 7 លោកអ្នកអាចចុច ចង្កឹះ Win រួមគ្នា
ជាមួយនឹងចង្កឹះលេខ (Number Key) ណាមួយដើម្បីដំណើរ ការនូវកម្មវិធីដែលមានលើ
Taskbar ជាឧទាហរណ៍នៅត្រង់នេះទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យាប្រើប្រាស់ Win+1
ដើម្បីដំណើរការ IE Win+2 សម្រាប់ Windows Explorer, Win+3 ដំណើរការ Windows
Media Player និង Win+4 ដើម្បីដំណើរការ Firefox Browser ជាដើម ។
2.ការប្រើប្រាស់លើ Start Menu Search :
ម្យ៉ាងវិញទៀត លោកអ្នកអាចប្រើប្រាស់នូវមុខងាររបស់ Start Menu Search ដើម្បីបើក
ដំណើរការកម្មវិធីផ្សេងៗជាមួយនឹងការចុចចង្កឹះ Win បន្ទាប់មកវាយឈ្មោះកម្មវិធីដែល
ត្រូវការ និងបន្តចុចចង្កឹះ Enter ជាការស្រេច ឧទាហរណ៍លោកអ្នកចង់បើក Browser
Firefox ដូច្នេះគ្រាន់តែលោកអ្នក ចុចចង្កឹះ Win រួចបន្តវាយពាក្យ Fir នោះ Mozilla Firefox
Browser នឹងចាប់ដំណើរការដូចចិត្តចង់បានភ្លាមៗ ។

3.ការប្រើប្រាស់ជាមួយ Custom Shortcut Key :
កាលបើលោកអ្នកដំណើរការកម្មវិធីណាមួយជាញឹកញាប់ ឬជារឿយៗនោះលោកអ្នកគួរតែ
ធ្វើការបង្កើតទម្រង់ខ្លីដើម្បីងាយស្រួល បើកដំណើរការកម្មវិធីនោះដែលការបង្កើត ឬការ
កំណត់ទៀតសោតគឺលោកអ្នកគ្រាន់តែចូល ទៅកាន់កម្មវិធីនោះដែលស្ថិតនៅលើមឺនុយ
Start ឬក៏ផ្ទៃអេក្រង់ (Desktop) រួចសឹមចុចកណ្តុរស្តាំលើទម្រង់ខ្លីរបស់កម្មវិធី និងជ្រើសយក
Properties ហើយ ក៏បន្តចុចត្រង់ប្រអប់ Shortcut Key បន្ទាប់មកវាយបញ្ចូលនូវទម្រង់ខ្លីថ្មី
ដែលលោកអ្នកពេញចិត្តនៅត្រង់នោះ គឺគ្រប់គ្រាន់ហើយ ។

4.ប្រើប្រាស់មុខងារ Run :
យ៉ាងណាម៉ិញលោកអ្នកក៏អាចប្រើប្រាស់នូវមុខងារ Run ដើម្បីដំណើរ ការនូវរាល់កម្មវិធី
ផ្សេងៗបានយ៉ាងរហ័សផងដែរ ដោយគ្រាន់តែចុចចង្កឹះ Win +R រួចវាយឈ្មោះកម្មវិធីដែល
ត្រូវការ និងចុចចង្កឹះ Enter ជាការស្រេច ៕