ដើម្បីកាត់បន្ថយការចំនាពេលវេលាច្រើនដូចនេះ សូមអនុវត្តវិធីងាយៗជាមួយសំបុកអាយធី ដែលចំនាយពេលតិចជាង ១៥នាទី៖
ជំហានទី១៖ សូម Boot វីនដូ XP របស់អ្នកពីស៊ីឌី

ជំហានទី២៖ បន្ទាប់ពី File ទាំងអស់បាន loaded រួចស្រេចមក វានឹងលោតឲ្យអ្នកជ្រើសរើស Partition ណាមួយ (ជាទូទៅគឺដ្រាយស៊ី Drive C)

ជំហានទី៣៖ សូម Format នូវ Partition ដែលអ្នកបានជ្រើសរើស (Drive C), រួចរើសយក ប្រភេទ File System ដូចជា NTFS ឬក៏ FAT (គួររើសយក NTFS).

ជំហានទី៤៖ បន្ទាប់ពី Format រួចហើយ វានឹងទាមទារឲ្យលោកអ្នក Restart ម៉ាស៊ីនដើម្បីបំពេញ File ដែលបានតំឡើង។


ជំហានទី៥៖ ដល់ពេលអ្នកត្រូវចំណេញពេលវេលាហើយ ក្រោយពី Reboot រួចមក អ្នកនឹងទទួលបានផ្ទាំងមួយ ដែល វាចំណាយពេលប្រហែល ជាង ៣៩នាទី ដើម្បីបញ្ចប់ការតំឡើងដោយជោគជ័យ

ជំហានទី៦៖ ឥឡូវនេះសូមវាយ SHIFT + F10 Key វានឹងបើកផ្ទាំង command prompt
ជំហានទី៧៖ សូមវាយ “Taskmgr” នៅក្នុងផ្ទាំង command prompt។ នោះវានឹងបើកផ្ទាំង Task Manager

ជំហានទី៨៖ សូមចុចលើ Process Tab, ហើយស្វែងរកដំណើរការដែលមានឈ្មោះថា Setup.exe -> សូម Right Click លើ Setup.exe -> Set Priority -> ជ្រើសរើសយក High or Above Normal ដែលជាទូទៅគឺ Normal។
Post By Chey Dara
Label គន្លឹះងាយងាយ