បើ គិតម្យ៉ាងទៅ អ្នកដែលគាំទ្រទូរស័ព្ទរបស់ក្រុមហ៊ុន SONY Ericsson ប្រហែលជាស្គាល់ហើយ នូវទូរស័ព្ទរមួយដែលប្រើ Android ដំបូងគេគឺ Xperia X10 ដែលហៅបានជា បងធំ Xperia ក៏ថាបាន។ បើគិតទៅចេញយូរឆ្នាំដែរ ទើបតែអាច upgrade ដល់ 2.3(Gingerbread) តែប៉ុណ្ណោះ គឺមិនស្មើដល់ ប្អូនៗ ដែលជាត្រកូល Xperia ដូចគ្នា។ តាមដំណឹងដែលធ្លាប់ដឹង កាលពីពីរសប្ហាហ៍មុន១ទៀត គឺមានត្រកូល Xperia ជាច្រើនដែលអាចតំលើងជំនាន់ដល់ 4.0 (Ice Cream Sandwich)។ តែរឿងនោះ ជារឿងដោយឡែកមួយ។
ចំពោះ
ការ តំលើងជំនាន់វិញ គឺវាអាចតាមរយៈ Custom ROM ដូចជា CyanogenMod ជាដើម។ តែសំរាប់ការតំលើង គឺវាមានភាពស្រដៀង អាស្រ័យតាម ROM នីមួយៗ។ ចំពោះការតំលើងវិញ គឺចាំបាច់ត្រូវតែមាន Recovery mode ដែលចាំបាច់ត្រូវតំលើងវាជាចាំបាច់។ ចំពោះ Recovery Mode វិញគឺមានតាមប្រភេទ ទូរស័ព្ទនីមួយៗ។ ពេលនេះខ្ញុំសូមប្រាប់ពីរបៀប តំលើង xRecoveryMod សំរាប់ X10 ដែលអាចឲ្យយើងតំលើង Custom ROM ផ្សេងៗបាន។
មុននឹងអាចតំលើង xRecovery បានចាំបាច់ត្រូវមានរបស់របរមួយចំនួនសិន ដូចជា៖
- Flashtool
- DoomLoard_Root_v2
- បើកការតំលើង Unknown Source app ក្មុង Settings => Manage application ហើយ ធីក Unknown application
- បើក USB Debugging Mode ដោយចូលទៅ Setting => manage application => Development => ហើយធីក USB Debugging
- បើកកម្មវិធី runme.bat នៅក្នុង DoomLoard_Root_v2 នោះវានឹងroot ម៉ាស៊ីនឲ្យបានជោគជ័យ។ អាចមើលដឹងតាមរយៈ SuperUSer គឺបានតំលើងពេល reboot ម៉ាស៊ីនពេល root រួច
- តំលើងកម្មវិធី xRecovery ដោយប្រើ FlashTool_0.2.9.1-GBready_root_xRec.exe នៅក្នុង Flashtool។ ពេលភ្ជាប់ទៅនឹងឃើញដូចនេះ៖
- INFO- Connected device:X10
- INFO- Installed version of busy box: Busybox v1.17.2 (2011-11-27 12:32 CDT)multi-call binary
- បន្ទាប់មកកម្មវិធី SU(Super User) នឹងសួរបញ្ជាក់បន្ថែម ហើយយើងត្រូវចុច Allow
- បន្ទាប់មកប៊ូតុង xRecovery គួរតែនឹងអាចចុចបាន ហើយចុច ប៊ូតុងនេះ បន្ទាប់មកនឹងឃើញ Flash tool log ចេញមកដូចខាងក្រោម៖
- WARN- Please Check your phone and ALLOW superuseraccess.!
- INFO- Root Access Allowed
- ចុងក្រោយគឺទូរស័ព្ទ X10 អាច Root ហើយព្រមទាំងអាចតំលើង xRecovery បានសំរេចហើយ។