មើល​ភាសាខ្មែរនៅ​ក្នុង Facebook បានយ៉ាង​ត្រឹម​ត្រូវ

អ្នកអាន: Unknown | Saturday, December 29, 2012 |

Flipboard ជាកម្មវិធីដែលប្រើប្រាស់សំរាប់មើលនូវពត៌មានទាន់ហេតុការណ៍ទាំងឡាយ មិនថាពត៌មានសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចមើលដំនឹងថ្មីៗរបស់គណនីរបស់ Facebook និង Twitter បានយ៉ាងងាយស្រួលថែមទៀតផង។

ចំនុចលេចធ្លោមួយចំនួនរបស់វាគឺ កាបង្ហាញដូចជាសៀវភៅនៅពេលដែលយើងបើកទំព័រថ្មីម្តងៗ។ ហើយអ្វីដែលពិសេសនោះគឺ វាជួយកាត់បន្ថយនូវការប្រើប្រាស់ memory របស់ទូរស័ព្ទដោយវាមានលទ្ធិភាពបើកនូវគេហទំព័រផ្សេងៗបានដោយមិនចាំបាច់ browser ជំនួយទៀតនោះទេ។ តែដោយសារតែ Flipboard មិនអាចមើលនូវពុម្ពអក្សរយូនីកូដខ្មែរបាន នោះ ដូចនេះខ្ញុំបានយកវាទៅធ្វើជាកម្មវីធីថ្មីដោយប្តូរពុម្ពអក្សរ យូនីកូដកនៅក្នុងកម្មវិធីតែម្តង ដែលអាចឲ្យយើងមើលបានយ៉ាងត្រឹមត្រូវ។
ចំពោះការប្រើប្រាស់វិញគឺគ្រាន់តែទាញយក Flipboard_1.9.7.apk ហើយតម្លើងវានៅលើទូរស័ព្ទតាមរយៈកម្មវិធី explorer ផ្សេងៗដូចជា Astro Explorer ជាដើមនោះជាការស្រេច។សូមបញ្ជាក់ថាកម្មវិធីនេះ។ អាចដំណើរការបានចេញជើង និងស្រៈត្រឹមត្រូវលុះត្រាតែទូស័ព្ទនោះអាចមើលចេញជើងបានតែប៉ុណ្ណោះ។